ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំបាវនាវ ឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងស្ថាប័នរដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល អ្នកវិភាគសង្គមបន្តចូលរួមការគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញឿនខុសច្បាប់នៅទូទាំងប្រទេស

ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅទូទាំងប្រទេស។ តាមរយៈសកម្មភាព យ៉ាងសកម្មផុលផុសនេះ យើងបានធ្វើការចាប់ខ្លួន មេក្លោង រួមទាំងជនល្មើសមួយចំនួនធំ និងបានរឹបអូសគ្រឿងញៀន និងសារធាតុផ្សំជាច្រើន ព្រមទាំងបានបញ្ជូនទៅកាន់តុលាការជាបន្តបន្ទាប់ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន ។

តាមរយៈលទ្ធផលសម្រេចបានក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នាពេលកន្លងមកធ្វើឲ្យសាធារណជនទូទៅយ៉ាងច្រើនលើសលប់សម្តែងការសាទរ និងជម្រុញលើកទឹកចិត្តដល់យុទ្ធនាការនេះ ឲ្យបន្តសកម្មភាព របស់ខ្លួនកាន់តែសកម្មថែមទៀត ។ ទោះបី លទ្ធផលសម្រេចបានទាំងនេះ មិនទាន់ឆ្លើយតបបានពេញលេញទៅនឹងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងមជ្ឈដ្ឋាននានា នៅក្នុងសង្គមយ៉ាងណាក្តី ក៏យើងនៅតែបន្តខិតខំពុះពារតស៊ូអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ រហូតធ្វើឲ្យបទល្មើសគ្រឿងញៀន ត្រូវបានកាត់បន្ថយ និងឈានទៅលុបបំបាត់ទាំងស្រុងពីសង្គមកម្ពុជា នាពេលអនាគត ។

ក្នុងន័យនេះ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងស្ថាប័នរដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល អ្នកវិភាគសង្គម ព្រមទាំងគ្រប់សមាសភាគពាក់ព័ន្ធ នឹងបន្តចូលរួមកាន់តែសកម្មថែមទៀត ក្នុងការគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញឿនខុសច្បាប់នៅទូទាំងប្រទេស តាមរយៈការផ្សព្វផ្សាយអប់រំ និងការផ្តល់ព័ត៌មាន ឈានទៅកាត់ផ្តាច់ការផ្គត់ផ្គង់ និងកាត់ផ្តាច់តម្រូវការគ្រឿងញៀន ក្នុងស្មារតីរួមគ្នាទទួលខុសត្រូវក្នុងការកសាងសង្គមកម្ពុជាដែលល្អផូរផង់ប្រកបដោយសន្តិសុខ សុវត្ថិភាព និងភាពសុខដុមរមនា គ្មានគ្រឿងញៀន ។

ទន្ទឹមនេះ សមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ត្រូវចៀសវាងឲ្យបានដាច់ខាតនូវ ៤ កុំ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំបន្ថូរដៃ និងកុំអន្តរាគមន៍ ក្នុងបទល្មើសគ្រឿងញៀន ។

ជាថ្មីម្តងទៀត ខ្ញុំសូមយកឱកាសនេះ ប្រគេនពរ ប្រសិទ្ធពរជូនបងប្អូនជនរួមជាតិ សូមជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន និងសុភមង្គល គ្រប់ប្រការ ៕

សូមអរគុណ

អត្ថបទដែលជាប់ទាក់ទង