ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេច ក្រឡាហោម ស ខេង ថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភក្នុងទិវាកាកបាទក្រហមកម្ពុជា សាខាខេត្តបាត់ដំបង

ខ្ញុំ សូមជម្រាបជូនដល់ បងប្អូនជនរួមជាតិ ឯកឧត្តម លោកជំទាវ ឯកឧត្តមឧកញ៉ា លោកជំទាវឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា លោកស្រីឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មេត្តាជ្រាបថា ពិធីប្រារព្ធខួបលើកទី ១៥៦ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ២០១៩ ក្រោមប្រធានបទ «ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា » ដែល ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅសាលមហោស្រពស្ទឹងសង្កែ ទីរួមខេត្តបាត់ដំបង កន្លងទៅនេះ គឺបានទទួល ថវិកាសរុបប្រមាណ ២.០៦០.០០០ដុល្លារ (ពីរលានប្រាំមួយម៉ឺនដុល្លារសហរដ្ឋអាមេរិក) ។

តាងនាមក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងជំនួសមុខឲ្យ កាកបាទក្រហមកម្ពុជា សាខាខេត្តបាត់ដំបង ខ្ញុំមានកិត្តិយសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ បងប្អូនជនរួមជាតិ ឯកឧត្តម លោកជំទាវ ឯកឧត្តមឧកញ៉ា លោកជំទាវឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា លោកស្រីឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជន ដែលបានបរិច្ចាគ ជួយឧបត្ថម្ភជា ថវិកា ឬសម្ភារៈផ្សងៗ តាមវប្បធម៌ចែករំលែក ទ្រទ្រង់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងនាពេលនេះ ។

ទឹកចិត្ត ប្រកបដោយសទ្ធាជ្រះថ្លា របស់ បងប្អូនជនរួមជាតិ ឯកឧត្តម លោកជំទាវ ឯកឧត្តមឧកញ៉ា លោកជំទាវឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា លោកស្រីឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ដែលបាមនរួមចំណែកជាថវិកាដ៏សន្ធឹកសន្ធាប់នេះ ពិតជាបានជួយដល់ប្រជាពលរដ្ឋដែលជួបប្រទះ គ្រោះមហន្តរាយនានា ដែលកើតឡើងជាយថាហេតុ និង​ ជួយដល់ជនក្រីក្រ ស្រីមេម៉ាយគ្មានទីពឹង កូនកំព្រា ជនពិការ ជនផ្ទុកមេរោគអេដស៍ ។ល។

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ បងប្អូនជនរួមជាតិ ឯកឧត្តម លោកជំទាវ ឯកឧត្តមឧកញ៉ា លោកជំទាវឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា លោកស្រីឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ និង សូមជូនពរ ជួបប្រទះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង