ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ផ្ញើសារអបអរសាទរ សម្តេចក្រឡាហោម ស ខេង ដែលត្រូវបន្តមុខតំណែងជា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ឯកអគ្គរដ្ឋទូតសាធារណៈបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា
បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះ សម្តេចក្រឡាហោម ស ខេង
ដែលត្រូវបានបន្តមុខតំណែងជា ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់អាណត្តិទី៦នេះ ។
លិខិតជូនពររបស់ លោកជំទាវលោកជំទាវ អេវ៉ា ង្វៀន ប៊ិញ
ឯកអគ្គរដ្ឋទូតសាធារណៈបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចុះថ្ងៃទី៧
ខែកញ្ញា ឆ្នាំ២០១៨ ដែលផ្ញើជូនសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា
«លោកជំទាវលោកជំទាវ អេវ៉ា ង្វៀន ប៊ិញ មានសេចក្តីសោមនស្សរីករាយ
ដើម្បីបន្តកិច្ចសហប្រតិបត្តិការ
និងកិច្ចពិភាក្សាលើប្រធានបទជាច្រើនពាក់ព័ន្ធនឹងអត្ថប្រយោជន៍រួមរវាងប្រទេសទាំងពីរ»។