ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមប្រកួតកីឡាវាយកូនហ្គោលមិត្តភាពជាមួយ ឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីលានវាយកូនហ្គោលវឌ្ឍនៈ រីសត ស្ថិតនៅឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្ដាល

នាព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមប្រកួតកីឡាវាយកូនហ្គោលមិត្តភាពជាមួយ ឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីលានវាយកូនហ្គោលវឌ្ឍនៈ រីសត ស្ថិតនៅឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្ដាល។

នាឱកាសទទួលទានអាហារពេលព្រឹករួមគ្នា មុនចាប់ផ្តើមការប្រកួត សម្ដេចក្រឡាហោម ស ខេង អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម វ៉ាង វិនធៀន និងសហការី បានឆ្លៀតពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា និងរម្លឹកនូវអនុស្សាវរីយ៍ល្អៗ និងកិច្ចប្រតិបត្តិការយ៉ាងល្អជាមួយស្ថានទូតចិន ក្នុងបរិយាកាសប្រកបដោយមិត្តភាពជិតស្និទ្ធ និងមនោសញ្ចេទនាគោរពស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត។

កីឡាវាយកូនហ្គោល ស្ថិតនៅក្នុងចំណោមប្រភេទកីឡាដែលសម្ដេចក្រឡាហោម ស ខេង មានចំណូលចិត្តលេងដើម្បីសុខភាព និងមិត្តភាព។ ឆ្លៀតពេលពីការបំពេញការបំរើជាតិ និងប្រជាជន សម្ដេចតែងលេងកីឡាវាយកូនហ្គោល ជាមួយឥស្សរជនថ្នាក់ដឹកនាំជាតិ និងបណ្ដាមិត្តភក្ដិបរទេស ពិសេសជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ដែលមានចំណូលចិត្តលេងកីឡាប្រភេទនេះ។

ឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានរៀបចំគំនិតផ្តួចផ្តើមនូវការប្រកួតនៅថ្ងៃនេះ ក៏ដូចជាសហការីទាំងអស់ ដែលបានរៀបចំកម្មវិធីនៅថ្ងៃនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង