ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ម៉ា ញួញហាវ (MA RUI HAO) អនុប្រធានអចិន្ត្រៃយ៍សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ
នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ម៉ា ញួញហាវ (MA RUI HAO) អនុប្រធានអចិន្ត្រៃយ៍សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ៕