សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ
នៅយប់ថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណរដ្ឋកូរ៉េ។
អញ្ជើញជូនដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រួមទាំងប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃនៅអាកាសយានដ្ឋាននាឱកាសនេះ រួមមានឯកឧត្តម នាយឧត្តមសេនីយ៍ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំនគរបាល រួមទាំងមន្ត្រីរាជការ មន្ត្រីនគរបាលជាតិជាច្រើនរូប។
យោងតាមកម្មវិធីដែលបានគ្រោងទុក នៅក្នុងដំណើរទស្សនកិច្ចនេះ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ជីន យុង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណរដ្ឋកូរ៉េ អំពីការលើកកម្ពស់សមត្ថភាពមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ការដកបទពិសោធន៍ការងារសុវត្ថិភាពចរាចរណ៍ ការប្រឆាំងភេវរកម្ម និងការអភិវឌ្ឍសមត្ថភាពមន្ត្រីនគរបាលជាតិ។
ដោយឡែក ក្រៅពីជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើទស្សនកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួន និងមជ្ឈមណ្ឌល E-Government នៃសាធារណរដ្ឋកូរ៉េដែរ៕
![](/public/ckfinder/userfiles/files/010519/1.jpg)
![](/public/ckfinder/userfiles/files/010519/2.jpg)
![](/public/ckfinder/userfiles/files/010519/3.jpg)
![](/public/ckfinder/userfiles/files/010519/4.jpg)
![](/public/ckfinder/userfiles/files/010519/5.jpg)
![](/public/ckfinder/userfiles/files/010519/6.jpg)
![](/public/ckfinder/userfiles/files/010519/7.jpg)
![](/public/ckfinder/userfiles/files/010519/8.jpg)
![](/public/ckfinder/userfiles/files/010519/9.jpg)
![](/public/ckfinder/userfiles/files/010519/10.jpg)
![](/public/ckfinder/userfiles/files/010519/11.jpg)
![](/public/ckfinder/userfiles/files/010519/12.jpg)
![](/public/ckfinder/userfiles/files/010519/13.jpg)
![](/public/ckfinder/userfiles/files/010519/14.jpg)
![](/public/ckfinder/userfiles/files/010519/15.jpg)
![](/public/ckfinder/userfiles/files/010519/16.jpg)
![](/public/ckfinder/userfiles/files/010519/17.jpg)