ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធឯកឧត្តម ចាន់ វ៉ែន ជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាសមាជិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅគេហដ្ឋានស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ ផ្ទះលេខ៦ ផ្លូវH៩ គម្រោងទី៣ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

នារសៀលថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធឯកឧត្តម ចាន់ វ៉ែន ជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាសមាជិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅគេហដ្ឋានស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ ផ្ទះលេខ៦ ផ្លូវH៩ គម្រោងទី៣ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងសាររំលែកមរណទុក្ខ សម្តេចក្រឡាហោម ស ខេង បានផ្ញើជូនលោកជំទាវ ប៉ែន សារី ព្រមទាំងក្រុមគ្រួសារ បានបញ្ជាក់ថា ខ្ញុំ និងភរិយា មានសេចក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា ចំពោះដំណឹងដ៏សោក សង្រេងនៃមរណភាពរបស់ ឯកឧត្តម ចាន់ វ៉ែន ជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាសមាជិករណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលឯកឧត្តមបានទទួលមរណភាព នាថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៥:២០នាទីព្រឹក ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ ឯកឧត្តម ចាន់ វ៉ែន មិនត្រឹមតែជាការបាត់បង់ដោយសេចក្តីអាឡោះអាល័យជា ទីបំផុតនូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅរបស់លោកជំទាវ និងក្រុមគ្រួសារប៉ុណ្ណោះទេប៉ុន្តែក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់មួយរូបរបស់ជាតិ ដែលធ្លាប់បានចូលរួមចំណែកក្នុងចលនាតស៊ូ រំដោះជាតិមាតុភូមិ និងធ្វើពលិកម្មក្នុងបុព្វហេតុស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ អស់រយៈពេលជាច្រើន ទសវត្សកន្លងមក ។

ស្ថិតក្នុងវេលាដ៏សង្វេគក្រៀមក្រំពុំអាចរកអ្វីប្រៀបផ្ទឹមបាននេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកនូវ មរណទុក្ខជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ចាន់ វ៉ែន សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង