បន្ទាប់ពីបានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគ៤ ខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញលេងកីឡាវាយកូនហ្គោល នៅទីលានវាយកូនគោល ស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង
នារសៀលថ្ងៃសៅរ៍ ១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បន្ទាប់ពីបានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគ៤ ខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញលេងកីឡាវាយកូនហ្គោល នៅទីលានវាយកូនគោល ស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ការប្រកួតកីឡាដើម្បីសុខភាពនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង លោកឧកញ៉ា សប្បុរសជន និងក្រុមការងារជាច្រើនរូបទៀតផងដែរ ៕
![](/public/ckfinder/userfiles/files/IMG_9537.jpeg)
![](/public/ckfinder/userfiles/files/IMG_9538.jpeg)
![](/public/ckfinder/userfiles/files/IMG_9540.jpeg)
![](/public/ckfinder/userfiles/files/IMG_9541.jpeg)
![](/public/ckfinder/userfiles/files/IMG_9542.jpeg)
![](/public/ckfinder/userfiles/files/IMG_9543.jpeg)
![](/public/ckfinder/userfiles/files/IMG_9544.jpeg)
![](/public/ckfinder/userfiles/files/IMG_9545.jpeg)