ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ក្រុមការងារក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក លាង វាសនា អភិបាលក្រុង និងក្រុមការងារ បាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងរៀបចំអាហារសាមគ្គី ជូនកងកម្លាំងទាំង៣ប្រភេទចំនួន១៧៨នាក់ ក្នុងក្រុងបាត់ដំបង ដើម្បីជាការលើកទឹកចិត្ត និងដើម្បីអបអរខួបទី៤៥ទិវាជ័យជម្នះ៧មករា

ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្រុមការងារក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក លាង វាសនា អភិបាលក្រុង និងក្រុមការងារ បាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងរៀបចំអាហារសាមគ្គី ជូនកងកម្លាំងទាំង៣ប្រភេទចំនួន១៧៨នាក់ ក្នុងក្រុងបាត់ដំបង ដើម្បីជាការលើកទឹកចិត្ត និងដើម្បីអបអរខួបទី៤៥ទិវាជ័យជម្នះ៧មករា។

កងកម្លាំង ដែលទទួលបានអំណោយនាឱកាសនោះ ក្នុងម្នាក់ៗទទួលបានមី១កេស, ទឹកក្រូច១កេស ត្រីខ១យួរ និងកន្សែងពោះគោ១ព្រមទាំងអាហារសាមគ្គី១ពេល។

ក្នុងឱកាសនោះដែរ  ឯកឧត្តម ខាន់ ម៉ាណេរ បានជម្រាបជូនពលរដ្ឋអំពីការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ នៃក្រុងបាត់ដំបង ដែលបានគាំទ្រការដឹកនាំរាជរដ្ឋាភិបាល និងចូលរួមថែរក្សាការពារសុខសន្តិភាព។

បន្ថែមលើនេះ សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តាំផ្ញើបន្ថែមសូមឲ្យកងកម្លាំងទាំងអស់កុំមានការពាក់ព័ន្ធគ្រឿងញៀន ឬបទល្មើសផ្សេងៗ ហើយត្រូវប្តេជ្ញាដាច់ខាតទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការពារសុខសន្តិភាពដែលបានមកដោយការលំបាកនិងបន្តភារកិច្ចស្នូលផ្សេងៗទៀតដោយការទទួលខុសត្រូវខ្ពស់បំផុត ៕

អត្ថបទដែលជាប់ទាក់ទង