សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះត្រួតពិនិត្យ ដំណើរការសាងសង់អគាររដ្ឋបាលខេត្តព្រៃវែង
ព្រៃវែង៖ បន្ទាប់ពីសំណេះសំណាលជាមួយនិវត្តន៍ជនរួចមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះត្រួតពិនិត្យ ដំណើរការសាងសង់អគាររដ្ឋបាលខេត្តព្រៃវែង នាថ្ងៃព្រហស្បតិ៍ ១១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ។