សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសាលាឧបដ្ឋានថ្មីនៅវត្តបាឡាត់
ខេត្តបាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសាលាឧបដ្ឋានថ្មីនៅវត្តបាឡាត់ ស្ថិតក្នុងភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងខេត្ត ស្រុក ក្រុង និងមន្ទីរអង្គភាពនានាជុំវិញខេត្តព្រមទាំងប្រជាពលរដ្ឋនៅឃុំនរា២ យ៉ាងច្រើនកុះករផងដែរ។នៅព្រឹក ថ្ងៃសុក្រ ២រោច ខែបឋមសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០១៨៕