ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ប្រកាសស្តីពីការកែសម្រួលសមាសភាពក្រុម ប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ
នារសៀលថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ប្រកាសស្តីពីការកែសម្រួលសមាសភាពក្រុម ប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ "ភូមិឃុំ-សង្កាត់មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ច ក្រសួងមហាផ្ទៃ និងការកែសម្រួលសមាសភាព ក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោល នយោបាយ “ភូមិឃុំ-សង្កាត់មានសុវត្ថិភាព ស្ថិត ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ ៕