ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការប្រើប្រាស់កងកម្លាំងដើម្បីការពារព្រឹត្តការណ៍ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិ
នាព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការប្រើប្រាស់កងកម្លាំងដើម្បីការពារព្រឹត្តការណ៍ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា និងការប្រើប្រាស់ក្បូនយានយន្តហែអម ភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស និងសិទ្ធអទិភាពក្នុងការធ្វើចរាចរណ៍៕