ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមពិធីបិទពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣

នារសៀលថ្ងៃអាទិត្យ ៧កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញចូលរួមពិធីបិទពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ លើទីលានវិមានពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ។

នៅក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ឧកញ៉ា ជាសមាជិកកិត្តិយសសហព័ន្ធ ជាអនុប្រធាន ជាសមាជិកសហព័ន្ធកីឡាបាល់ទះកម្ពុជា ឯកឧត្តម លោកជំទាវ មកពីក្រសួងមហាផ្ទៃ ក្រសួងអប់រំ និងតំណាងរដ្ឋបាលរាជធានីភ្នំពេញ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី ជាតំណាងក្រុមហ៊ុនឧបត្ថម្ភ ជាច្រើនរូបផងដែរ។

ជាលទ្ធផលនៃការប្រកួតចុងក្រោយនេះ វគ្គដណ្តើមចំណាត់ថ្នាក់លេខ៣ ក្រុមបញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះលើក្រុមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយលទ្ធផល ៣សិតទល់១សិត (២៥-២៣,១៦-២៥,២៥-២០,២៧-២៥)។ ចំណែកវគ្គផ្ដាច់ព្រ័ត្រវិញ ក្រុមក្រសួងមហាផ្ទៃ (ខ) ក្រោយយកឈ្នះលើក្រុមរដ្ឋបាលរាជធានីភ្នំពេញ នៅវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផលដោយលទ្ធផល ៣សិតទល់១សិត (១៦-២៥,២៥-២៣,២៥-២០,២៥-២០)។

ក្នុងនាមជាម្ចាស់ជើងឯកក្រុមក្រសួងមហាផ្ទៃ (ខ) ទទួលបានពានរង្វាន់ចំនួន១ មេដាយមាសម្នាក់១គ្រឿង អមដោយថវិកាចំនួន៥០លានរៀល ស្របពេលដែលក្រុមជើងឯករងរដ្ឋបាលរាជធានីភ្នំពេញ ទទួលបានមេដាយប្រាក់ម្នាក់១គ្រឿង អមដោយថវិកាចំនួន២០លានរៀល និងក្រុមបញ្ជាការដ្ឋានអង្គរក្ស ដែលឈ្នះចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរឹទ្ធម្នាក់១គ្រឿង អមដោយថវិកាចំនួន ១២លានរៀល។

ជាមួយគ្នានេះដែរគណៈកម្មការរៀបចំការប្រកួតក៏មានផ្ដល់រង្វាន់ឯកត្តជនដល់កីឡាករឆ្នើមៗមួយចំនួនដែរ ដោយមានពានរង្វាន់ម្នាក់១ អមដោយថវិកា ៨០ម៉ឺនរៀល។ ម្ចាស់ជ័យលាភីមាន៖

១) កីឡាករ ម៉ុក រ៉ាណាក់ (ក្រសួងមហាផ្ទៃ B) និងឧក រដ្ឋា (រដ្ឋបាលរាជធានីភ្នំពេញ) ឈ្នះពានកីឡាករធ្វើរនាំងល្អ (Best Middle Blocker)។

២) កីឡាករ កែវ ស្រេងលីហួរ (ក្រសួងមហាផ្ទៃ B) ឈ្នះពានរង្វាន់អ្នកលើកល្អជាងគេ (Best Setter)។

៣) កីឡាករ ឈួន ប្រសិទ្ធ (ក្រសួងមហាផ្ទៃ B) ឈ្នះពានរង្វាន់ កីឡាករការពារល្អជាងគេ (Best Libero)។

៤) កីឡាករ ម៉ន សុខនាង (មហាផ្ទៃ B) ឈ្នះពានរង្វាន់កីឡាករវាយឆ្វេងល្អជាងគេ (Best Opposite)។

៥) កីឡាករ រស់ សុខជា (រដ្ឋបាលរាជធានីភ្នំពេញ) និង ឆោម ទីណា (ក្រសួងមហាផ្ទៃ B) ឈ្នះពានរង្វាន់ កីឡាករវាយស្តាំល្អជាងគេ (Best Outside Hitter)។

៦) កីឡាករ រ៉ុង សុខជា (រដ្ឋបាលរាជធានីភ្នំពេញ) ឈ្នះពានរង្វាន់កីឡាករឆ្នើមជាងគេ (Most Valuable Player)។

ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ឆ្នាំ២០២៣ មានក្រុមចូលរួមចំនួន២៩ក្រុមបែងចែកជា៨ពូលផ្សេងគ្នាមុនស្វែងរកក្រុមខ្លាំងឡើងទៅវគ្គ៨ក្រុមចុងក្រោយ និងបន្តប្រកួតជាបន្តបន្ទាប់រហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ការប្រកួតចាប់ផ្តើមតាំងពីថ្ងៃទី៩ ដល់១៩ខែវិច្ឆិកា ឆ្នាំ២០២៣ លើទីលានវិមានពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ។

សូមបញ្ជាក់ថាកាលពីរដូវកាលឆ្នាំ២០២២ កន្លងទៅជើងឯកពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ជើងឯកបានទៅក្រុមវិសាខា B ក្រោយយកឈ្នះលើក្រុមរដ្ឋបាលរាជធានីភ្នំពេញ នៅវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៣សិតទល់២សិត៕

អត្ថបទដែលជាប់ទាក់ទង