ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសាលាឆាន់ និងអភិសេកព្រះពុទ្ធរូប នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

នារសៀលថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន សខេង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសាលាឆាន់ និងអភិសេកព្រះពុទ្ធរូប នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ។

ពិធីបុណ្យឆ្លងសាលាឆាន់ និងអភិសេកព្រះពុទ្ធរូប សូម ឧទ្ទិសមហាកុសលផលបុណ្យនៃការកសាងសាលាធម្មសភាព្រះកុសុមៈ ថ្វាយដល់វិញ្ញាណក្ខន្ធបុព្វការីជនទាំងអស់ បុព្វវីរៈមហាក្សត្រ សម្ដេចព្រះសង្ឃរាជ ព្រះសង្ឃ អាចារ្យ អតីតថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលបានទទួលមរណភាព សូមព្រះមេស្ត និងមេត្តាអនុមោទយកផលនិសង្ឃនេះផង។

សាលាឆាន់ និងអភិសេកព្រះពុទ្ធរូប នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នេះ ត្រូវបានចាប់ផ្ដើមកសាងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ផ្តួចផ្ដើមកសាងដោយ ឯកឧត្តមវេជ្ជបណ្ឌិតឯកទេស តាន់សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល មន្ត្រីរាជការមន្ទីរពេទ្យ ព្រមទាំងសប្បុរសជនជាច្រើនរូបទៀត៕

អត្ថបទដែលជាប់ទាក់ទង