បងប្អូនជនរួមជាតិជាទីគោរព!
ខ្ញុំសូមជម្រាបដល់បងប្អូនជនរួមជាតិឲ្យបានជ្រាបថា នៅពេលថ្មីៗនេះ មានជនអនាមិកបានក្លែងបន្លំដោយបង្កើតជាគណនីហ្វេសប៊ុកក្លែងក្លាយ មានដាក់រូបថត និងឈ្មោះរបស់ខ្ញុំ និងបាននិយាយក្នុងន័យជាខ្ញុំផ្ទាល់ ផ្ញើសារឆ្លើយឆ្លងជាមួយសាធារណជន ជាពិសេសនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ខ្ញុំផងដែរ ។
ក្នុងន័យនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិឲ្យបានជ្រាបអំពីផេកហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងៗទៀតរបស់ខ្ញុំជាផ្លូវការមានដូចខាងក្រោម៖
Facebook - https://www.facebook.com/SamdechKrolahomSarkheng/
Telegram - https://t.me/samdechkrolahomsarkheng
YouTube - https://www.youtube.com/@samdechkrolahomsarkheng
Website- https://samdechkrolahomsarkheng.com
TikTok - https://www.tiktok.com/@samdechkrolahom_sarkheng
Mobile App - http://onelink.to/rrq7f7
អាស្រ័យដូចនេះសូមបងប្អូនជនរួមជាតិមេត្តាប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ដែលបានបង្កើតគណនីក្នុងបណ្តាញសង្គមក្លែងក្លាយណាមួយថាជារូបខ្ញុំ ដើម្បីផ្ញើសារ ឬធ្វើសកម្មភាពក្នុងគោលបំណងអាក្រក់ផ្សេងៗ ។
សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់សមប្រកបដោយពុទ្ធពរទាំងបួនប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ៕
សូមអរគុណ