ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយស្ថាបត្យករ វិស្វករ កម្មករ កម្មការិនី សាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ

នាព្រឹកថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយស្ថាបត្យករ វិស្វករ កម្មករ កម្មការិនី សាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ។

លោកឧកញ៉ា ទូច គីម អគ្គនាយកក្រុមហ៊ុនគីមិច ខនស្ត្រាក់សិន អ៊ិនវេសមេន បានធ្វើរបាយការណ៍ជូនសម្ដេច និងអង្គពិធីថា វិស្វករ ស្ថាបត្យករ បុគ្គលិក និង កម្មករទាំងអស់ដែលចូលរួមពិធីសំណេះសំណាលនាឱកាសនេះ មានចំនួនសរុប១ ១៣៥នាក់។

ឯកឧត្តមបានថ្លែងអំណរគុណ សម្ដេចក្រឡាហោម ដែលជឿជាក់ និងផ្ដល់ឳកាសឱ្យក្រុមហ៊ុនកូនខ្មែរ ទាំងការងារសាងសង់ ទាំងការងារគូសប្លង់ និងត្រួតពិនិត្យ

គុណភាពសំណង់ ដោយប្រើប្រាស់ ស្ថាបត្យករ វិស្វករ និងពលរដ្ឋកម្ពុជាខ្លួនឯង១០០% លើការងារសាងសង់អគារទីស្តីការ ក្រសួងមហាផ្ទៃថ្មីដ៏ធំមហិមានេះ រហូតលេចជារូបរាងឡើង។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាមន្ត្រីរាជការគ្រប់ផ្នែកគ្រប់ថ្នាក់ ទាំងមន្ត្រីរដ្ឋបាលស៊ីវិល ក្រុមកងកម្លាំងនគរបាលជាតិ មន្ត្រីពន្ធនាគារ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលផ្តល់ការឯកភាព គាំទ្រ ក៏ដូចជាផ្តល់ធនធាន ក្នុងការកសាងអគារទីស្តីការក្រសួងមហាផ្ទៃ។

សម្ដេចបន្តថារូបសម្ដេចផ្ទាល់ ក៏ដូចថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធបានខិតខំចាត់ចែងអនុវត្ត ការសម្រេចចិត្ត ប្រកបដោយការទទួលខុសត្រូវ ដោយ ជ្រើសរើស ក្រុមហ៊ុនដៃគូ ដើម្បីសាងសង់ ដូចបានបញ្ជាក់នៅក្នុងរបាយការណ៍តំណាងក្រុមហ៊ុនហើយថាជាមោទនភាពមួយ ដ្បិតកន្លងមកខ្មែរតែងគិតថាមានតែបរទេសទេដែលអាចសាសង់អគារខ្ពស់នេះបាន។

សម្ដេចក៏បានថ្លែងអំណរគុណ និងកោតសរសើរអស់ពីដួងចិត្ត ចំពោះក្រុមហ៊ុនទាំងពីរ ទាំងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យ ដែលធ្វើការប្រកបដោយការទទួលខុសត្រូវ តាំងពីការចាប់ផ្តើម រហូតមកទល់ពេលនេះ គឺក្រុមហ៊ុនបានសហការគ្នា សាមគ្គីភាព ឯកភាព ធ្វើការជាមួយគ្នាល្អ។

សម្ដេចក៏បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តផងដែរ ចំពោះអ្នកជំនាញ កម្មករកម្មការិនីទាំងអស់ដែលបានចូលរួមក្នុងការកសាងសំណង់នេះ ជាពិសេសបានចូលរួមអនុវត្តវិន័យការងារ ធ្វើគ្មានករណីគ្រោះថ្នាក់ណាមួយកើតឡើង។ សម្ដេចបន្ថែមថាលទ្ធផលនេះ ដោយសារកត្តាពីរយ៉ាង គឺកត្តាក្រុមហ៊ុនដែលមានមធ្យោបាយ មានបទបញ្ញត្តិ បទបញ្ជាផ្ទៃក្នុងច្បាស់លាស់ ដើម្បីធានាសុវត្ថិភាព និងទីពីរគឺការចូលរួមរបស់កម្មករ កម្មការិនី។ សម្ដេចក៏បានថ្លែងអំណរគុណក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធដែលបានគាំទ្រគម្រោងសាងសង់អគារនេះតាំងពីដើមរហូតបញ្ចប់គម្រោងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង