សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រារព្ធពិធីបុណ្យបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន
ព្រៃវែង៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីបុណ្យបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន ជាពិសេស សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ព្រមទាំងញាតិការ៧សន្ដាន ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ នៅភូមិគ្រឹះសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលស្ថិតនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានចុះត្រួតពិនិត្យ ការស្ដារអាងស្ដុកទឹកស្អាតផងដែរ ។