ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខ នៅប្រាសាទភ្នំបាណន់

នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង និងលោកជំទាវ ញ៉ែម សាខន សខេង បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខ នៅប្រាសាទភ្នំបាណន់ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង។

សម្ដេចក្រឡាហោម និងលោកជំទាវ បានប្រារព្ធពិធីបួងសួងសុខសេចក្ដីសុខនៅប្រសាទបាណន់ជារៀងរាល់ឆ្នាំ រួមទាំងនៅរៀងរាល់រដូវកាលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ក្នុងវរោកាសប្រកបដោយសិរីសួស្ដីនោះ សម្ដេច និងលោកជំទាវ តែងបានឧទ្ទិសបួងសួងគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធក្នុងលោក ពិសេសបារមីប្រាសាទភ្នំបាណន់ ជួយអភិបាលរក្សាព្រះរាជាណាចក្រកម្ពុជា បន្តប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។

សូមបញ្ជាក់ថាសម្ដេចក្រឡាហោម ស ខេង បានឈរឈ្មោះជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ ឆ្នាំ១៩៩៣ រហូតដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។ សម្ដេចក្រឡាហោម និងលោកជំទាវបានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងខេត្តបាត់ដំបងនាថ្ងៃទី១ ខែកក្កដា ហើយនៅថ្ងៃនេះនឹងបន្តយុទ្ធនាការតាមបណ្ដាក្រុងស្រុកនានាក្នុងខេត្តបាត់ដំបងជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង