សម្ដេចក្រឡាហោម ស ខេង អញ្ជើញមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃអញ្ជើញមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជានាយប់ថ្ងៃសៅរ៍ ១០រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។