ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង និងជាប្រធានក្រុមការងារ នាំយកអំណោយសម្តេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន៣០៣នាក់

ប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង បាននាំយកអំណោយសម្តេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន៣០៣នាក់ ដែលកំពុងបំពេញភារកិច្ចក្នុងមូលដ្ឋានខេត្តបាត់ដំបង។

ក្រុមការងារក្រឡាហោមមនុស្សធម៌ដែលបាននាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ផ្ដល់ជូនកម្លាំងកងរាជអាវុធហត្ថនាឱកាសនោះ ដឹកនាំដោយ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង។ អំណោយដែលផ្ដល់ជូន រួមមាន អង្ករចំនួន៤តោន, មីចំនួន៣០០កេស, ទឹកក្រួចចំនួន៣០០កេស, ទឹកសុទ្ធចំនួន១១០កេស និងថវិកាក្នុងកងកម្លាំងម្នាក់ទទួលបានចំនួន៥ម៉ឺនរៀល។

នាឱកាសនោះដែរ ឯកឧត្តម ខាន់ ម៉ាណេរ ប្រធានក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង ក៏បានជម្រាបជូននូវសេចក្ដីផ្តាំផ្ញើសុខទុក្ខ និងថ្លែងអំណរគុណពីសម្ដេចក្រឡាហោម និងលោកជំទាវ ចំពោះកងកម្លាំងទាំងអស់ដែលបានលះបង់កម្លាំង និងពេលវេលាក្នុងកិច្ចការពារសុខសុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុង ពិសេសកក្នុងឱកាសនៃបុណ្យជាតិ អន្តជាតិ និងពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅ។

ឯកឧត្តមបានបន្តថាសម្តេចក្រឡាហោម ក៏បានថ្លែងអំណរគុណ និងលើកទឹកចិត្តខ្ពស់ឱ្យកងកម្លាំងទាំងអស់បន្តកិច្ចប្រឹងប្រែងថែរក្សាការពារសមិទ្ធផលជាច្រើនដែលសម្រេចបានដោយកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងបន្តកិច្ចប្រឹងប្រែងថែរក្សាសុខសុវត្តិភាពក្នុងព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាពិសេសគាំទ្រការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាពេលខាងមុខឲ្យប្រព្រឹត្តដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌៕

អត្ថបទដែលជាប់ទាក់ទង