ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ម្ដេចក្រឡាហោម ស ខេង ម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីបុណ្យសម្ពោធមណ្ឌលព្រះកម្មដ្ឋាន

នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៥ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីបុណ្យសម្ពោធមណ្ឌលព្រះកម្មដ្ឋាន ព្រះករុណា ព្រះមហាក្សត្រ សីហមុនី នៅភូមិគោកបេង សង្កាត់គោចក ក្រុងសៀមរាប ខេត្តសៀមរាប។

មានព្រះរាជបន្ទូលនាឱកាសដ៏មហាប្រសើរថ្លៃថ្លានោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានប្រទានពរមណ្ឌលព្រះកម្មដ្ឋាន ព្រះករុណា ព្រះមហាក្សត្រ សីហមុនី មានដំណើរការប្រកបដោយជោគជ័យ និងទទួលបានការឧបត្ថម្ភគាំទ្របន្ថែមទៀតពីគ្រប់ជ្ឈដ្ឋានជាតិ និងអន្តរជាតិ និងសប្បុរសជននានា ដើម្បីរួមចំណែកថែរក្សាការពារ និងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានប្រោសព្រះរាជទានព្រះរាជទ្រព្យថវិកាចំនួន ៥០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទ្រទ្រង់សកម្មភាពរបស់មណ្ឌលព្រះកម្មដ្ឋាននេះ ៕

អត្ថបទដែលជាប់ទាក់ទង