ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ក្រុមក្រឡាហោមមនុស្សធម៌ បាននាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវផ្ដល់ជូនប្រជាពលរដ្ឋមានបញ្ហាខ្វះខាតក្នុងជីវភាព និងរងគ្រោះដោយទឹកជំនន់ ចំនួន១០៥គ្រួសារ

ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នាថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុមក្រឡាហោមមនុស្សធម៌ បាននាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង រួមមាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ ម៉ាស់ និងអាល់កុល ផ្ដល់ជូនប្រជាពលរដ្ឋមានបញ្ហាខ្វះខាតក្នុងជីវភាព និងរងគ្រោះដោយទឹកជំនន់ ចំនួន១០៥គ្រួសារ នៅឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

ក្រុមក្រឡាហោមមនុស្សធម៌ដែលបាននាំយកអំណោយសម្ដេចនិងលោកជំទាវ ផ្ដល់ជូនពលរដ្ឋនាឱកាសនោះ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង អមដំណើរដោយឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្ដេចក្រឡាហោម និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងលោក អេង ភិរុណ នាយកវិទ្យាល័យព្រះមុនីវង្ស ព្រមទាំងក្រុមការងារ ក្រឡាហោមមនុស្សធម៌មួយចំនួនទៀត។

ឯកឧត្តម ខាន់ ម៉ាណេរ ប្រធានក្រុមក្រឡាហោមមនុស្សធម៌ បានមានប្រសាសន៍ជម្រាបជូនប្រជាពលរដ្ឋនូវសេចក្ដីផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចក្រឡា ស ខេង និងលោកជំទាវ និងថ្លែងអំណរគុណប្រជាពលរដ្ឋដែលផ្ដល់ការគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលដើម្បីបន្តរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។ ឯកឧត្តម និងក្រុមការងារក៏បានបើកការដ្ឋានជួសជុលចាក់កៅស៊ូប្រភេទ DBST ប្រវែង១៤០០ម៉ែត្រ ទទឹង៦ម៉ែត្រ ជូនប្រជាពលរដ្ឋភូមិព្រៃធំ ឃុំឃ្លាំងមាសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង