ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រណាំង ទូកង ខេត្តព្រៃវែង

នារសៀលថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រណាំង ទូកង ខេត្តព្រៃវែង ប្រារព្ធនៅមុខសាលាខេត្តព្រៃវែង។

រដ្ឋបាលខេត្តព្រៃវែង បានប្រារព្ធពិធីប្រណាំងទូកប្រពៃណីជាតិរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ ដោយមានទូកង ទូកខ្នាតអន្តរជាតិ ចូលរួមប្រណាំងចំនួន២១គូ មកពីមូលដ្ឋានក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តព្រៃវែង មកពីខេត្តកណ្ដាល និងរាជធានីភ្នំពេញ។

សម្ដេចក្រឡាហោម ស ខេង បានបង្ហាញក្ដីរីករាយដែលមានឱកាសបានអញ្ជើញចូលរួមទស្សនាការប្រណាំងទូកជើងចុងក្រោយនាឱកាសនេះ និងកោតសរសើរកីឡាកររួមទាំងគណៈកម្មការទូកទាំងអស់ ដែលបាននាំទូកមកចូលរួមប្រណាំងយ៉ាងសប្បាយរីករាយ។

សម្ដេចបានថ្លែងអំណរគុណ កោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីចំណុះរដ្ឋបាលខេត្តព្រៃវែងទាំងមូល ដែលបានផ្ដួចផ្ដើម និងរួមកម្លាំងគ្នារៀបចំព្រឹត្តិការណ៍នេះ ដើម្បីថែរក្សាប្រពៃណីជាតិ និងផ្ដល់ឱកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ។

ពិធីប្រណាំងទូកង ខេត្តព្រៃវែង ឆ្នាំ២០២២នេះ ជ័យលាភីទូកលេខ១ ខ្នាតអន្តរជាតិមាន៥ទូក រួមមាន៖ ទូកចំប៉ាសួស្ដីសម័យតេជោ, ទូកយុវជនវាលស្បូវស្រលាញ់សន្តិភាព, ទូកកំពង់អាទង់សសុខាសែនជ័យ, ទូកសេងហុងឡាក់គីសុធីសមាគមសែនជ័យ និងទូកពេជ្រមុនីសែនជ័យបារមីដំបងដែក ។ ចំណែកទូកអុំបុរសខ្នាតវែង ទូកជ័យលាភីលេខ១ មាន៣ទូក រួមមាន៖ ទូកសាមីតេជោសែនជ័យចំប៉ាសួស្ដីរស្មីអង្គរ,  ទូកកំពូលពេជ្រទៀបាញ់សែនជ័យ និងទូកសព្រួញពេជ្រ ៕ 

អត្ថបទដែលជាប់ទាក់ទង