ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនលោកជំទាវ Folakemi Akinleye ឯកអគ្គរដ្ឋទូត នីហ្សេរីយ៉ា ចូលជួបសម្តែងការគួរសម

នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ Folakemi Akinleye ឯកអគ្គរដ្ឋទូត នីហ្សេរីយ៉ា ចូលជួបសម្តែងការគួរសម។

សម្ដេចក្រឡាហោម បានស្វាគមន៍លោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសនីហ្សេរីយ៉ាប្រចាំកម្ពុជា ហើយសម្ដេចជឿជាក់ថា ទោះបីជាមកដល់ពេលនេះប្រទេសទាំងពីរ ពុំទាន់មានកិច្ចសហប្រតិបត្តិការច្រើនជាមួយគ្នាក៏ដោយ ក៏ប៉ុន្តែតាមរយៈការបន្តអាណត្តិការទូតរបស់លោកជំទាវ ភាគីទាំងពីរសង្ឃឹម និងជឿជាក់ថា ភាគីទាំងពីរនឹងបន្តពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត។

ជាការឆ្លើយតបលោកជំទាវ Folakemi Akinleye ឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ា បានថ្លែងអំណរគុណ និងជម្រាបជូនសម្ដេចក្រឡាហោម អំពីការថ្វាយសារតាំងថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង កាលពីខែឧសភា ឆ្នាំ២០២២។  លោកជំទាវ បានឯកភាពចំពោះការលើកឡើងរបស់សម្ដេចដែលថា ប្រទេសទាំងពីរ ទោះបីមិនទាន់មានកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យច្រើនក៏ដោយ ក៏ប៉ុន្តែនៅក្នុងអាណត្តិការទូតនេះ លោកជំទាវនឹងខិតខំស្វែងរកឱកាសដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរីកចម្រើនថែមទៀតរវាងប្រទេសទាំងពីរ។

ដោយឡែកចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ លោកជំទាវក៏បានជម្រាបជូនសម្ដេចអំពីគោលបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការងារស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ព្រោះបច្ចុប្បន្ន ប្រជាពលរដ្ឋនីហ្សេរីយ៉ាមានចំនួនកាន់តែច្រើនបានធ្វើដំណើរមកកាន់កម្ពុជា មានទាំងអ្នកទេសចរ និងអ្នកប្រកបមុខរបរក្នុងវិស័យផ្សេងផ្សេង។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់លោកជំទាវអំពីគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជារួម និងជាមួយក្រសួងមហាផ្ទៃនិយាយដោយឡែក។សម្ដេចក្រឡាហោម ក៏បានលើកឡើងជាគំនិតផ្ដួចផ្ដើមដែលភាគីទាំងពីរអាចពិនិត្យលទ្ធភាពក្នុងការរៀបចំយន្តការសហប្រតិបត្តិការជាទម្រង់អនុស្សារណៈ ឬក៏កិច្ចព្រមព្រៀងជាមួយគ្នាដែលអាចផ្តល់លទ្ធភាពដល់ភាគីទាំងពីរ ក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការទៅលើវិស័យជាផ្នែកដែលភាគីទាំងពីរយល់ឃើញថា មានតម្រូវការចាំបាច់។

ទន្ទឹមនេះដែរ សម្ដេចក្រឡាហោមក៏បាន ការលើកឡើងដែរថាភារកិច្ចស្នូលដ៏ធំមួយនៅក្នុងក្របខ័ណ្ឌនៃសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ គឺការងារសន្តិសុខ ដូច្នេះហើយភាគីទាំងពីរក៏អាចពិនិត្យលទ្ធភាពក្នុងការដាក់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀង ឬក៏ជាអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងការងារសន្តិសុខ ជាពិសេសការងារឧក្រិដ្ឋកម្មឆ្លងដែន មានជាអាទិ៍អំពើជួញដូរមនុស្ស ការជួញដូរគ្រឿងញៀនខុសច្បាប់ និងអំពើភេរវកម្មជាដើម។

លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងនូវសេចក្ដីរីករាយចំពោះគំនិតផ្ដួចផ្ដើមរបស់សម្ដេចក្រឡាហោម ក្នុងការរៀបចំឲ្យមានក្របខ័ណ្ឌផ្លូវការនៃកិច្ចសហប្រតិបត្តិការតាមរយៈ MOU ឬកិច្ចព្រមព្រៀងណាមួយរវាងភាគីទាំងពីរ ហើយថាលោកជំទាវក៏ត្រៀមខ្លួនធ្វើកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ រួមទាំងក្រសួងការបរទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាឈានទៅសម្រេចបាននូវគោលដៅរួមនៃគំនិតផ្ដួចផ្ដើមលើឯកសារកិច្ចសហប្រតិបត្តិការផ្លូវការ ៕ 

អត្ថបទដែលជាប់ទាក់ទង