ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ហៅកាត់ថា គ.ជ.ដ.អ

នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ហៅកាត់ថា គ.ជ.ដ.អ នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ នឹងផ្ដោតលើរបៀបវារៈសំខាន់ៗ រួមមាន៖ 
• ការអនុម័តកំណត់ហេតុអង្គប្រជុំលើកទី២របស់ គ.ជ.ដ.អ
• ការពិនិត្យរបាយការណ៍ប្រចាំឆ្នាំ២០១៨ ស្ដីពីវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧- ២០២៦ 
• របាយការណ៍ស្ដីពីការវាយតម្លៃ ការអនុវត្តសាកល្បងច្រកចេញចូលតែមួយ សេវាអត្តសញ្ញាណកម្ម នៅសាលាឃុំ សង្កាត់ ក្នុងខេត្តកែប និងខេត្តកំពត 
• របាយការណ៍សង្ខេប ស្ដីពីវឌ្ឍនភាពនៃការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី អនុត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម 
• និងបញ្ហាផ្សេងៗ។

អំពីវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ ក្រុមការងារ បានអនុវត្តក្នុងដំណាក់កាលទី១ រួមមាន ការរៀបចំគោលនយោបាយ និងក្របខណ្ឌច្បាប់ បង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ប្រព័ន្ធចុះបញ្ជីស្នាក់នៅ និងប្រព័ន្ធសញ្ជាតិ។

បើតាមរាបាយការណ៍ នៅក្នុងដំណាក់កាលទី១ដូចបានរៀបរាប់នេះ ក្រុមការងារអគ្គនាយកដ្ឋាន បានផ្ដោតការយកចិត្តទុកដាក់ជាចម្បងលើកិច្ចការសំខាន់ៗ២ គឺការរៀបចំក្របខណ្ឌច្បាប់ និងការអភិវឌ្ឍន៍ប្រព័ន្ធចុះបញ្ជីការងារអត្តសញ្ញាណកម្មដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

ចំណែកការអនុវត្តសាកល្បងច្រកចេញចូលតែមួយ សេវាអត្តសញ្ញាណកម្ម នៅសាលាឃុំ សង្កាត់ ក្នុងខេត្តកែប និងខេត្តកំពតវិញ របាយការណ៍បានឲ្យដឹងថាការដាក់ឲ្យដំណើរការសាកល្បង ច្រកចេញចូលតែមួយនូវសេវាអត្តសញ្ញាណកម្ម នៅថ្នាក់ឃុំសង្កាត់គឺជាកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ ហើយតាមការស្ទង់មតិ ពលរដ្ឋភាគច្រើនបំផុតបានសម្ដែងការពេញចិត្តខ្លាំង បន្ទាប់ពីសេវាទាំងនេះត្រូវបានប្រមូលផ្ដុំនៅកន្លែងតែមួយ និងនៅកៀកពួកគាត់។

ក្នុងកិច្ចប្រជុំនេះ ក្រុមការងារបានលើកសំណូមពរឲ្យមានការគាំទ្រខាងបច្ចេកទេស ការអភិវឌ្ឍសមត្ថភាពបន្ថែម និងការខិតខំកែលម្អរការងារនេះឲ្យបានសម្រេចជោគជ័យនៅឃុំសង្កាត់ដែលបាន និងពុងអនុវត្តសាកល្បង បន្តពង្រីកយន្តការនេះសម្រាប់អនុវត្តនៅតាមសង្កាត់ក្នុងរាជធានីភ្នំពេញទៅតាមលទ្ធភាព ស្នើសុំឲ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីធ្វើទំនើបកម្មប្រព័ន្ធម៉ាស៊ីនមេ ជាវអាជ្ញាបណ្ណកម្មវិធីសូសហ្វែរ និងកែលម្អប្រព័ន្ធកំពុងប្រើប្រាស់ និងបន្តសិក្សាលទ្ធភាពភ្ជាប់ប្រព័ន្ធនេះជាមួយប្រពន្ធចុះបញ្ជីអ្នកជំងឺរបស់ក្រសួងសុខាភិបាល។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកការកំណត់អត្តសញ្ញាណបុគ្គលឲ្យបានច្បាស់លាស់ គឺជាកិច្ចការស្នូលរបស់រាជរដ្ឋាភិបាល ដែលត្រូវខិតខំដោះស្រាយឲ្យបានសមស្របតាមស្ថានភាពជាក់ស្ដែងរបស់កម្ពុជា និងកាតព្វកិច្ចអន្តរជាតិ​ ។

សម្ដេចក្រឡាហោម ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តែងតែផ្ដល់អាទិភាពជាចម្បងលើកិច្ចខិតខំដោះស្រាយ និងជំរុញការងារអត្តសញ្ញាណកម្មនេះ ឲ្យឈានទៅមុខ ស្របតាមផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីអត្តសញ្ញាណកម្ម ដែលរាជរដ្ឋាភិបាលបានអនុម័តរួច៕


អត្ថបទដែលជាប់ទាក់ទង